ដំណាំស្វាយធម្មជាតិ និង វិធីដាំ
១. ប្រយុទ្ធនឹងជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មដូចជាសារជាតិ quercetin, isoquercitrin, astragalin, fisetin, methygallat និងអាស៊ីដ gallic ដែលមាននៅក្នុងស្វាយ អាចជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ មហារីកសុដន់ មហារីកឈាម និងមហារីកក្រពេញប្រូស្តាត។
២. ជួយគ្រប់គ្រងជាតិកូឡេស្ទេរ៉ូល
ស្វាយមានជាតិវីតាមីន C ខ្ពស់ សារជាតិ pectin និងជាតិសរសៃដែលអាចការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ស្វាយស្រស់ជាប្រភពសម្បូរបែបនៃប៉ូតាស្យូមដែលជាសមាសភាគដ៏សំខាន់ មួយរបស់កោសិកាដែលជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
៣. សម្អាតស្បែក
ផ្លែស្វាយជួយផ្ចិតរន្ធញើសនិងបន្ថែមភាពស្រស់ស្អាតទៅលើមុខ។ ស្វាយអាចយកទៅប្រើចំពោះស្បែកបានច្រើនប្រភេទ។ ចិតស្វាយទុំជាចំណិតស្ដើងៗបិតលើមុខពី ១០ទៅ១៥ នាទី និងបន្ទាប់មកលាងសំអាតមុខអ្នកនឹងមើលឃើញលទ្ធផលភ្លាមៗ។
៤. កាត់បន្ថយជាតិប្រៃ
បើយោងតាមគេហំទព័រHealth School បានឲ្យដឹងថាស្វាយ សម្បូរជាតិអាស៊ីដ tartaric អាស៊ីត malic អាចជួយកាត់បន្ថយជាតិប្រៃក្នុងរាងកាយ។
៥. ជួយសម្រកទម្ងន់
ស្វាយមានជាតិវីតាមីនយ៉ាងច្រើន និងសារធាតុចិញ្ចឹមរាងកាយដែលជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែត ដែលជួយមិនឲ្យអ្នកញ៉ាំហារច្រើន។ ដូចគ្នានេះផងដែរផ្លែឈើមានជាតិសរសៃបានបង្កើនមុខងាររំលាយអាហារ របស់រាងកាយ និងដុតបំផ្លាញកាឡូរី ជួយសម្រកទម្ងន់បាន។
៦. ជួយបង្កើនថាមពលផ្លូវភេទ
ស្វាយមានសមត្ថភាពបង្កើនចំណង់ផ្លូវភេទបាន ដូច្នេះហើយបានជាវាត្រូវបានគេហៅថាជា “ផ្លែឈើនៃក្ដីស្រឡាញ់” ឬ love fruit។ វីតាមីន E ដែលមានវត្តមានច្រើនក្នុងផ្លែស្វាយជួយគ្រប់គ្រងអ័រម៉ូនផ្លូវភេទ និងបង្កើនចំណង់ និងថាមពលផ្លូវភេទ។
៧.ថែរក្សាភ្នែក
ស្វាយសម្បូរវីតាមីន A។ ផ្លែស្វាយមួយចំណិតស្មើនឹង ២៥% នៃការទទួលទានថ្នាំវីតាមីនប្រចាំថ្ងៃ។ ស្វាយជួយឲ្យភ្នែកមើលឃើញច្បាស់ ជួយប្រយុទ្ធប្រឆាំងនឹងភ្នែកស្ងួត និងបង្ការខ្វាក់មាន់។
៨. សម្រួលការរំលាយអាហារ
ស្វាយមានអង់ស៊ីមដែលជួយក្នុងការបំបែកប្រូតេអ៊ីន។ ជាតិសរសៃធម្មជាតិរបស់ស្វាយ ជួយរំលាយអាហារ និងការបញ្ចេញចោល។ វាសម្បូរទៅដោយជាតិសរសៃវីតាមីន និង សារធាតុរ៉ែ។
៩. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការរួមបញ្ចូលគ្នាដ៏សាហាវនៃវីតាមីន C វីតាមីន A និងសារធាតុ carotenoids២៥ប្រភេទផ្សេងទៀត អាចជួយរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យនៅល្អប្រសើរ។
១០. ដុសលាងសម្អាតរាងកាយ
កិនស្វាយលាយជាមួយទឹកឃ្មុំ និង ទឹកដោះគោ ដើម្បីដុសសម្អាតរាងកាយ អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកដេញដោយពន្លឺ និង រលើបរលោង។
១១. ធ្វើឲ្យក្រពះរឹងមាំ
មុនពេលចូលគេងត្រាំស្លឹកស្វាយ ១០ទៅ១៥សន្លឹកនៅក្នុងទឹកក្ដៅ និងបិទវាឲ្យជិត។ នៅព្រឹកឡើងត្រងទឹក ហើយផឹកវាពេលក្រពះទទេ។
១២. មានជាតិដែកខ្ពស់សម្រាប់ស្ត្រី
ស្វាយសម្បូរជាតិដែក ហេតុនេះវាជាដំណោះស្រាយដ៏ល្អអស្ចារ្យចំពោះមនុស្សដែលទទួលរងជំងឺ ស្លេកស្លាំង។ ពេលស្ត្រីអស់រដូវ ស្ត្រីមានផ្ទៃពោះអាចបណ្ដោយខ្លួនជាមួយផ្លែស្វាយនឹងបង្កើនកម្រិតជាតិដែក និង កាល់ស្យូមបានឡើងវិញ។
មិនមែនមានតែប្រយោជន៍១២ចំណុចខាងលើនោះទេ ស្វាយនៅមានប្រយោជន៍ជាច្រើនទៀត ដូចជាប្រឆាំងជំងឺទឹកនោមផ្អែម ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងបង្កើនការចងចាំជាដើម៕
Post a Comment