ក្មេងឈាមរាវ



កូនពេញវ័យ          លៃគំនិត          គិតឆេវឆាវ

ក្មេងឈាមរាវ         គំនិតខ្លី            វ័យកំលោះ

គេមើលមុខ           សម្លក់ដាក់       មិនបានសោះ

រករឿងទាស់          ឈ្លោះប្រកែក   វាយតបគ្នា។


កូនវាយតប           គេសន្លប់          រងរបួស

ត្រូវជាប់ទោស       គេចាប់ដាក់      ពន្ធនាគារ

ធ្វើឲ្យពុក              ហើយនឹងម៉ែ     ត្រូវវេទនា

រងកម្មពៀរ           គ្រាំគ្រាចិត្ត        ត្បិតរូបកូន។


ពេលគាត់ដឹង       ថារូបកូន          ត្រូវជាប់គុក

គាត់កើតទុក្ខ        ក្ដុកក្ដួលចិត្ត       ស្ទើរតែសូន្យ

រន្ធត់ចិត្ត              បាត់ស្មារតី        អស់ពីខ្លួន

អាណិតកូន        ដែលរងទុក្ខ        ក្នុងគុកកម្ម។


គាត់រត់ចុះ          គាត់រត់ឡើង       ទាំងខ្លោចផ្សា

ណែកឱរា          យកចម្ការ           ស្រែបញ្ចាំ

ផ្ទេរយកលុយ     មកលោះកូន      ផុត​ពពីកម្ម

ប្រឹងផ្សាផ្សាំ       ខាំធ្មេញបិទ         ធ្មេចនេត្រា។


ទឹកភ្នែកហូរ       ស្រក់ជន់ជោរ       សូររងំ

ម៉ែស្រែកយំ       ឮរណ្ដំ                 ក្នុងសោតា

ដួងចិត្តពិត         គិតពីកូន            ស្ងួនជីវ៉ា

បន់ទេវតា          ជួយរក្សា           ថែរកូនផង។


ដោយសាមណេរ ឆិម ប៊ុនឆា

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក

ដោយ​៥០០០​ឆ្នាំ​

អានលម្អិត | read more >>> http://5000-years.org/kh/read/1696#ixzz7LWO1boi6

ប្រភេទទិន្នន័យ

Post a Comment

[blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.